ឈើ ព្រៃសហគម៍ ទទឹងថ្ងៃនិងព្រៃឧទ្យានជាតិភ្នំគូលែន អាចនៅសេសសល់នៅលើផែនដីបន្តទៀតបានដែរឬទេ? ខណៈដែលមន្ត្រីរដ្ឋបាលព្រៃឈើនៅទីនោះកំពុងដេកសម្ងំកើបលុយដាក់ហោប៉ៅ ?

ប្រភពពីព្រោះរដ្ឋបានរាយការណ៍មកថា ជារៀងរាល់ថ្ងៃមានគោយន្តកន្ត្រៃរាប់សិបគ្រឿងបាននិងកំពុងបន្តដឹកជញ្ជួនឈើអុសព្រៃយ៉ាងគគ្រឹកគគ្រីង ពុំដែលដាច់ទាំងយប់ទាំងថ្ងៃ ធ្វើដំណើរឆ្លងកាត់ទឹកដីស្រុកស្វាយលើ និងឆ្លងកាត់មុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ដែលមានលោក ម៉ែន វុទ្ធី ហៅ ឡយ ជានាយសង្កាត់រដ្ឋបាលព្រៃឈើទីនោះ។រភពបានបន្តទៀតថា មួយថ្ងៃៗគោយន្តកន្ត្រៃដឹកឈើអុសព្រៃ ចេញពីតំបន់ព្រៃសហគមន៍ទទឹងថ្ងៃ និងព្រៃឧទ្យានជាតិភ្នំគូលែន ដឹកឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈឺស្រុកស្វាយលើ ដោយមានការបើកភ្លើងខៀវពីលោក ម៉ែន  វុទ្ធី ហៅឡយ មានតួនាទីជានាយសង្កាត់រដ្ឋបាលព្រៃឈើនៅទីនោះ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងមួយគោយន្តពី 4 ម៉ឺនទៅ 6 ម៉ឺនរៀល ជាថ្នូរមិនបង្ក្រាប។ បញ្ជាក់ផងដែរថា ក្រុមឈ្មួញរកស៊ីដឹកឈឺអូសព្រៃទាំងនោះ ជួយដឹកយកទៅលក់ឲ្យ សិប្បកម្មឡឥដ្ឋខ្នាតយក្សធំៗ នៅក្នុងស្រុកសូទ្រនិគម និងនៅតាមបណ្ដាស្រុកផ្សេងៗទៀត។

បរភពបានបន្តថា បើថ្នាក់លើគ្មានការទប់ស្កាត់និងនៅតែបណ្តែតបណ្ដោយ និងមិនពិនិត្យរាល់សកម្មភាពរបស់លោក ម៉ែន វុទ្ធី ហៅឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើម្នាក់នេះទេ ពិតណាស់ព្រៃឈើសហគមន៍ទទឹងថ្ងៃ និងព្រៃឧទ្យានជាតិភ្នំគូលែន ពិតជាត្រូវរលាយហិនហោចនៅថ្ងៃខាងមុខដ៏ខ្លីនេះមិនខានឡើយ ក្នុងតំបន់សូមសំណូមពរ ដល់លោកសូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើ និងលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សូមមេត្តាពិនិត្យនៅសកម្មភាពរបស់លោក មែន វុទ្ធី ហៅ ឡយ នេះផង ព្រោះព្រៃឈើនៅក្នុងតំបន់ស្រុកស្វាយលើជិតរលាយហិនហោចអស់ហើយ ជៀសវាងមហាជននិយាយថា លោកសូ ផល្លា និងលោកម៉ុង ប៊ុនលីម ក៍ជាអ្នកទទួលនូវបាននូវលាភសក្ការៈនោះពីលោកម៉ែន វុទ្ធី ហៅឡយ នេះដែរ។

រភពបានបន្តថា បើថ្នាក់លើគ្មានការទប់ស្កាត់និងនៅតែបណ្តែតបណ្ដោយ និងមិនពិនិត្យរាល់សកម្មភាពរបស់លោក ម៉ែន វុទ្ធី ហៅឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើម្នាក់នេះទេ ពិតណាស់ព្រៃឈើសហគមន៍ទទឹងថ្ងៃ និងព្រៃឧទ្យានជាតិភ្នំគូលែន ពិតជាត្រូវរលាយហិនហោចនៅថ្ងៃខាងមុខដ៏ខ្លីនេះមិនខានឡើយ

Leave a Reply

Your email address will not be published. Required fields are marked *