លោកជំទាវ មិន ធារី និងលោក ញឹន កួន រួមជាមួយក្រុមការងារខេត្ត អញ្ជើញពិនិត្យគ្រាប់មីនតោន៥៥គ្រាប់ ក្នុងការអញ្ជើញចុះពិនិត្យទីតាំងសាងសង់ទំនប់ស្តុកទឹក

មីនតោន៥៥គ្រាប់ ត្រូវបានរកឃើញ ដោយអង្គភាព (ស៊ីម៉ាក់) នៅចំណុចអូរយាង

ឧត្តរមានជ័យ : នាព្រឹកថ្ងៃទី ២៤ខែ មករា ឆ្នាំ ២០២៥ លោកជំទាវ មិន ធារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចុះពិនិត្យគ្រាប់មីនតោនចំនួន ៥៥គ្រាប់ ដែលបានរកឃើញដោយក្រុមការងារ (ស៊ីម៉ាក់) បន្ទាប់ពីលោកជំទាវ បានដឹកនាំក្រុមការងារខេត្ត រួមជាមួយលោក ញឹន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អញ្ជើញចុះពិនិត្យទីតាំង កំពុងសាងសង់ទំនប់ស្ទាក់ទឹកដើម្បីទុកប្រើប្រាស់នូវរដូវប្រាំង ក្នុងសង្កាត់អូរស្មាច់ ចំណុចអូរយាង ភូមិអូរពក សង្កាត់សំរោងក្រុងសំរោង ។
ក្នុងវត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះដែរ ដឹកនាំដោយ
-លោកជំទាវ មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ និងសមាសភាពអមដំណើររួមមាន
-កងឯកភាពកំចាត់មីនទី១ (ស៊ីម៉ាក់) -លោក ញឹន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ
-លោកប្រធានម៉ាពូ
-លោកអភិបាលរងក្រុងសំរោង
-វីរៈការពារព្រំដែន ៤០២ -កងរាជអាវុធហត្ថក្រុង
-ក្រុមប្រឹក្សាសង្កាត់កូនក្រៀល
-លោកមេប៉ុស្តិ៍ អនុភូមិអូរពក និងប្រជាការពារភូមិ ។
បន្ទាប់ពីបានពិនិត្យរួចមក មីនតោនទាំង ៥៥គ្រាប់ ត្រូវបានក្រុមការងារ(ស៊ីម៉ាក់) បានយកទៅរក្សាទុកនៅទីបញ្ជាការ(ស៊ីម៉ាក់) ប្រចាំខេត្តបន្ទាយមានជ័យ ៕ ពៅ ស្រីវេន

Leave a Reply

Your email address will not be published. Required fields are marked *