ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អញ្ជើញអមដំណើរជាមួយ គណ:ប្រតិភូ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងកម្មវិធី បិទសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្នុងខេត្តសៀមរាប
សៀមរាប: នៅព្រឹកនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ បាយ័នអេរ៉ា បានធ្វើកម្មវិធី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប អមដំណើរដោយឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ រួមជាមួយឯកឧត្តម លោកជំទាវ មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជុំវិញខេត្តសៀមរាប ។
ក្នុងឱកាសនោះដែរ ក៍មានពិធីបំពាក់ឋានន្តរស័ក្កិ ក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីរាជការ រដ្ឋបាលខេត្តក្រុង ស្រុក និងមន្ទីអង្គភាព ក្នុងខេត្តសៀមរាប ផងដែរ ៕ ពៅ ស្រីវេន





