សៀមរាប : ឈើមូលស្រស់ៗ រាប់សិបដើម បានដំណើរការណ៍យ៉ាងរលូន ក្នុងខេត្តសៀមរាប រាប់សិបឆ្នាំរហូតដល់ពេលនេះ ដោយគេដឹងថា មេឈ្មួញឈើទាំងនោះគឺឈ្មោះ ធិន ធូ ។ មតិមហាជនជាច្រើនបានចោទជាសំណួរថា តើលោក ធិន ធូរ ជាអ្នកណា មានតួរនាទីអ្វី បានជាមានអំណាចអាចដឹកជញ្ចូនឈើមូលស្រស់ៗដោយសេរី បែបនេះ? ដោយគេដឹងថា និងកំពុងតែបន្ដការប្រមូលទិញឈើស្រស់ៗពីក្រុមឈ្មួញផ្សេងៗ នៅក្នុងភូមិតាភ្ញៀ ឃុំគោកធ្លកលើ នឹងដឹកជញ្ជូនឈើ ចូលមកកាន់រោងសិប្បកម្មកែច្នៃមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ខ្លាឃ្មុំ ឃុំ គោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
ទីតាំងខុសច្បាប់ខាងលើនេះ គឺនៅ ក្រោមការគ្រប់គ្រងរបស់លោក វង្ស សាំងសំរិទ្ធ នាយសង្កាត់រដ្ធបាលព្រៃឈើ !ដោយមានចំនួន ៧ឃុំគឺឃុំសង្វើយ ឬស្សីលោក កំពង់ក្ដី គោកធ្លលើ គោកធ្លកក្រោម ស្ពានត្នោត និងឃុំល្វែងឬស្សី !