ឧត្តរមានជ័យ : នៅរសៀលនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក ងួន លីន អភិបាលរងស្រុកអន្លង់វែង តំណាងដ៍ខ្ពង់ខ្ពស់របស់លោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណ:អភិបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងប៉ុស្តិ៍នគបាលឃុំអន្លង់វែង៣នាក់ លោកមេភូមិអូរតាម៉េង សរុបចំនួន៥នាក់ បានចុះអប់រំណែនាំ និងយកលិខិតរបស់រដ្ឋបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជូនប្រជាពលរដ្ឋមួយគ្រួសារ ប្តីឈ្មោះ សេក ពេញ អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះ ឆេង សាវ៉ន អាយុ៤២ឆ្នាំ រស់នៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អោយរុះរើតូបលក់ដូរមួយកន្លែង ដែលមានទំហំ ៤.៥ម គុណ៥.៥ម ដែលបានសាងសង់លើដីបម្រុងរបស់រដ្ឋ ដែលជាដីសហគមន៍ ស្ថិតក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ដោយការយកចិត្តទុកដាក់ពីលោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណ:អភិបាលស្រុកអន្លង់វែង តែងតែយកចិត្តទុកដាក់នូវសុខទុក្ខពលរដ្ឋក្នុងស្រុក និងប្រយោជន៍រួម ដោយលះបង់កម្លាំងកាយចិត្ត ទើបពលរដ្ឋតែងតែកោតសសើរ នូវសមិទ្ធផលនានាក្នុងស្រុក ដូចជាស្ពានឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ជាបន្តរបន្ទាប់ ។




