ក្រុមការងារយុវជនបក្សឃុំអន្លង់វែង ចុះជួយជួសជុលដំបូល និងនាំយកអំណោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចែកជូនលោកយាយទុរគត់ម្នាក់ អាយុ៧១ឆ្នាំ


 

ឧត្តរមានជ័យ នៅព្រឹក នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤ ត្រូវនិងបិណ្ឌទី១៣ នៃបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ក្រុមការងារយុវជនបក្សឃុំអន្លង់វែងដឹកនាំដោយលោក ស៊ឹង សុធា ប្រធានយុវជនបក្សឃុំអន្លង់វែងវែង តំណាង លោក ងួន ទ្ធីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានយុវជនបក្សស្រុកអន្លង់វែង ដោយមានការចូលរួម ពីលោក តឹក សារឿន សមាជិកអចិន្ត្រៃយ៍យុវជនបក្សស្រុក បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងជួយជួសជុល ដំបូលផ្ទះលោកយាយ ឯល ប៊ុនថា អាយុ៧១ឆ្នាំ គ្មានទីស្នាក់អាស្រ័យ បានមកស្នាក់នៅវត្តជ័យទឹកជុំ ស្ថិតនៅភូមិ ថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងបាននាំយកអំណោយ ជាសម្ភារៈរបស់ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ជាសមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ដឧត្ដរមានជ័យ  ព្រមទាំងសម្ភារៈក្រុមការងារយុវជនបក្សស្រុកអន្លង់វែង ដោយក្នុងនោះរួមមាន:
  – អង្ករ០១ការ៉ុង
  – ថវិកា៥០០០០រៀល
  – ទឹកត្រី១យួរ
  – កង្ហារ ១
  – គ្រែ ១
  – សង្កសី ៣០សន្លឹក
  – ទឹកសុទ្ធនិងសម្ភារៈមួយចំនួន
សរុបជាថវិការ ៥០.០០០០៛ (ហាស៊ិប ម៉ឺន រៀល)

Leave a Reply

Your email address will not be published. Required fields are marked *