ប្រជាពលរដ្ឋក្ន្ងភូមិ អូរព្រាល កំពុងកើតទុកមិនសុខចិត្តចំពោះលោក ព្រឿង ពិសិទ្ធ ប្រធានមន្ទីពាណិជ្ញកម្មខេត្តឧត្តរមានជ័យ រំលោភយកដីចំណីតាមបណ្តោយអូរ២៥០០ម៉ែត្របិទរបងមិនអោយឆ្លងកាត់

លោក ព្រឿង ប្រសិទ្ធ មានតួរនាទីជាប្រធានមន្ទីពាណិជ្ជកម្មខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋនៅក្ន្ងភូមិអូរព្រាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចោទប្រកាន់ថា  រំលោភយកដីចំណីអូរ១ខ្សែរ  ឈ្មោះ អូរកាប់ចេះ ស្ថិតក្នុងភូមិអូរព្រាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ  ដោយបិតរបងស្រះផ្លូវមិនឲនណាម្នាក់ឆ្លងកាត៎បានឡើយ ថែមទាំងបានដាំដំណាំធំៗតាមបណ្តោយអូរទៀតផង ដោយមានប្រវែងប្រហែល2500ម៉ែត្រ ។

លោកពូ ផេង បៀ និងលោកអ៊ុំ ម៉ៅ ហ៊ុល ជាប្រជាពលរដ្ឋនៅក្នុងភូមិអូព្រាល បានលើកឡើងស្រដៀងគ្នាថា  ឈ្មោះ ព្រឿង ប្រសិទ្ធ មិនត្រូវយកដីចំណីអូរធ្វើជាកម្មសិទ្ធផ្តាច់មុខបានទេ គឺត្រូវទុកជាសម្បត្តិសាធារណៈដូចពីមុនវិញ

ក្នុងករណីលោក ព្រឿង ប្រសិទ្ធ រំលោភយកដីចំណីអូធ្វើជាកម្មសិទ្ធផ្តាច់មុខមិនអោយប្រជាពលរដ្ឋឆ្លងកាត់ លោក ស្មោន ធឿត  មេភូមិអូរព្រាល បានលើកឡើងដោយមានខ្លឹមសារទាំងស្រុង

ជុំវិញការតវ៉ាពីប្រជាពលរដ្ឋក្នុងភូមិអូរព្រាលខាងលើ អ្នកព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោក ព្រឿង ប្រសិទ្ធ ប្រធានមន្ទីពាណិជ្ជកម្មខេត្តឧត្តរមានជ័យបានទេ ព្រោះទូរស័ព្ទចូលលោកថា ស្តាប់មិនច្បាស់

ដោយឡែកលោក យឹន កួន ប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបកស្រាយសារជាអក្សារតាមប្រព័ន្ទតេលេក្រាមរបស់លោលថា ដីចំណីអូរចេញពីមាត់អូរប្រវែង១០មែត្រ គឺជាដីសាធារណៈរបស់រដ្ឋ គ្មានបុគ្គលណាអាចរំលោភធ្វើជាកម្មសិទ្ធបានទេ ។

ទាក់ទងនិងករណីបិទផ្លូវចំណីអូរធ្វើជាកម្មសិទ្ធ

ខាងលើ ប្រជាពលរដ្ឋកំពុងរងចាំមើលថា តើអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ច័ន្ទយ៉ាដា អាចទប់ស្កាត់និងដកហូតដីចំណីអូរប្រវែង2500ម៉ែត្រពីលោក ព្រឿង ប្រសិទ្ធ ប្រធានមន្ទីពាណិជ្ជកម្មខេត្តឧត្តរមានជ័យ មកធ្វើជាកម្មសិទ្ធសាធារណៈរបស់រដ្ឋវិញបានដែរឬទេ ។




{“data”{“pictureId”:”cea330ba62e64f50aaeef4effe5b5040″,”appversion”:”4.5.0″,”stickerId”:””,”filterId”:””,”infoStickerId”:””,”imageEffectId”:””,”playId”:””,”activityName”:””,”os”:”android”,”product”:”retouch”,”exportType”:””,”editType”:””,”alias”:””},”source_type”:”vicut”,”tiktok_developers_3p_anchor_params”:”{\”source_type\”:\”vicut\”,\”client_key\”:\”aw889s25wozf8s7e\”,\”picture_template_id\”:\”\”,\”capability_name\”:\”retouch_remove_background\”}”}

Leave a Reply

Your email address will not be published. Required fields are marked *