ខេត្តកំពង់ស្ពឺ ៖ កាលពី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកញៀនល្បែ.ងជ.ល់មាន់ចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលសហការបង្ក្រាបបាន ខណៈដែលក្រុមអ្នកញៀ.នល្បែ.ងកំពុងតែប្រមូលផ្តុំគ្នាជ.ល់មាន់ ។
អនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំដោយផ្ទាល់លោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង សហការជាមួយនគរបាលស្រុកភ្នំស្រួច បានចុះបង្ក្រាបករណីល្បែ.ងខុសច្បាប់ជល់មាន់ នៅចំណុចចំការស្វាយ ស្ថិតភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។