ឧត្តរមានជ័យ: នៅព្រឹកនាថ្ងៃអាទិត្យ ទី២៩ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ មុំ ពុទ្ធីតា អភិបាលនៃគណ:អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជេីញជាអធិបតី ក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុន ប្រចាំឆ្នាំ២០២៤ (រត់ជុំវិញបឹងស្នោរ) ក្រោមប្រធានបទ “ ម៉ារ៉ាតុនដេីម្បីសុខភាព និងទេសចរណ៍ ម៉ារ៉ាតុនក្នុងសន្តិភាព “ ដែលរៀបចំដោយក្រុមប្រឹក្សាយុវជន វិទ្យាល័យតេជោសែនសំរោង និងវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ
ក្នុងនោះ សមាសភាពចូលរួម មានដូចខាងក្រោម ៖
- អ្នករត់ 3.5km ចំនួន 174នាក់ ស្រី 76នាក់
- អ្នករត់ 5 km ចំនួន 134 នាក់ ស្រី 34នាក់
- អ្នករត់ 10km ចំនួន 13 នាក់ ស្រី 3 នាក់
សរុបបេក្ខជន 321នាក់ ស្រី 113 នាក់
យុវជនស្ម័គ្រចិត្ត 230នាក់
សិស្សានុសិស្សរត់អបអរសាទរ 600 នាក់
សរុបអ្នកចូលរួមទាំងអស់ 1151 នាក់ ។
កម្មវិធី បានប្រព្រឹតទៅដោយរលូន ប្រកបដោយភាពរីករាយក្រៃលែង។




