ប្រជាពលរដ្ឋប្រតិកម្មចំពោះប្រព័ន្ធផ្សព្វផ្សាយតាមសារព័តមានមួយចំនួនថា បំភ្លៃការពិតរឿងរថយន្តហាយលែនដឺ១គ្រឿងបើកលឿនផ្ទុះកង់ទើបរ៉េចង្កូតទៅបុករះចូលផ្ទះប្រជាពលរដ្ឋ

ឧត្តរមានជ័យ  : ប្រជាពលរដ្ឋកំពុងជជែកវែកញែកគ្នាតាមប្រព័ន្ធ missenger ចំពោះការចេញផ្សាយនៃអង្គភាពសារព័ត់មានមួយចំនួន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៦៨ ក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យថាការផ្សាយមិនពិត ។ ដោយអង្គភាពព័ត់មានខាងលើផ្សាយថា  រថយន្ត១គ្រឿងម៉ាកហាយឡិនឌឺ ពណ៌ទឹកមាស ១គ្រឿងពាក់ស្លាកលេខ.ភ្នំពេញ.2Z.2762 បើកបរយ៉ាងលឿនបែកកង់និងរេចង្កូតទៅបុករះចូលផ្ទះអ្នកលក់ចាប់ហួយជាច្រើនតូប…

លោក ឯម សុវណ្ណារា ហៅ លោក សុខឆេះ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សុំធ្វើការបកស្រាយឡើងវិញចំពោះ( គេហទំព័រថ្ងៃថ្មី )ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤  ដោយមានចំណងជើងថា 《 វគ្គ១ មានរឿងពព្លាក់ស៊ីផ្លែពព្លា ជំពាក់កទា ផ្សារគូថឈ្លូសទៀតហើយ ឃុបឃឹតគ្នាលោភលន់បំពានដីរដ្ឋ ចង់យកទៅទុកធ្វើម៉ុងខ្មោច  》

ដោយក្នុងអត្ថន័យនៃខ្លឹមសារសង្ខេបនៃ ( គេហទំព័រថ្ងៃថ្មី ) គឺបានចោទប្រកាន់ទៅលើលោក ឯម សុវណ្ណារ៉ា ហៅ សុខឆេះ ឃុបឃឹតជាមួយលោក ចេត្រ ច័ន្ទជានា ប្រធានភូមិបាលស្រុកអន្លង់វែង ចេញបង្កាន់ដៃចំនួន៣សន្លឹកលើដី២៧ហិកតា គ្រោងធ្វើប្លង់កម្មសិទ្ធ ។ ដោយយោងតាមការផ្សាយខាងលើ លោក ឯម សុវណ្ណារ៉ា…

ប្រជាពលរដ្ឋក្ន្ងភូមិ អូរព្រាល កំពុងកើតទុកមិនសុខចិត្តចំពោះលោក ព្រឿង ពិសិទ្ធ ប្រធានមន្ទីពាណិជ្ញកម្មខេត្តឧត្តរមានជ័យ រំលោភយកដីចំណីតាមបណ្តោយអូរ២៥០០ម៉ែត្របិទរបងមិនអោយឆ្លងកាត់

លោក ព្រឿង ប្រសិទ្ធ មានតួរនាទីជាប្រធានមន្ទីពាណិជ្ជកម្មខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋនៅក្ន្ងភូមិអូរព្រាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចោទប្រកាន់ថា  រំលោភយកដីចំណីអូរ១ខ្សែរ  ឈ្មោះ អូរកាប់ចេះ ស្ថិតក្នុងភូមិអូរព្រាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ  ដោយបិតរបងស្រះផ្លូវមិនឲនណាម្នាក់ឆ្លងកាត៎បានឡើយ ថែមទាំងបានដាំដំណាំធំៗតាមបណ្តោយអូរទៀតផង ដោយមានប្រវែងប្រហែល2500ម៉ែត្រ ។…