ប្រជាពលរដ្ឋប្រតិកម្មចំពោះប្រព័ន្ធផ្សព្វផ្សាយតាមសារព័តមានមួយចំនួនថា បំភ្លៃការពិតរឿងរថយន្តហាយលែនដឺ១គ្រឿងបើកលឿនផ្ទុះកង់ទើបរ៉េចង្កូតទៅបុករះចូលផ្ទះប្រជាពលរដ្ឋ


ឧត្តរមានជ័យ  : ប្រជាពលរដ្ឋកំពុងជជែកវែកញែកគ្នាតាមប្រព័ន្ធ missenger ចំពោះការចេញផ្សាយនៃអង្គភាពសារព័ត់មានមួយចំនួន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៦៨ ក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យថាការផ្សាយមិនពិត ។

ដោយអង្គភាពព័ត់មានខាងលើផ្សាយថា  រថយន្ត១គ្រឿងម៉ាកហាយឡិនឌឺ ពណ៌ទឹកមាស ១គ្រឿងពាក់ស្លាកលេខ.ភ្នំពេញ.2Z.2762 បើកបរយ៉ាងលឿនបែកកង់និងរេចង្កូតទៅបុករះចូលផ្ទះអ្នកលក់ចាប់ហួយជាច្រើនតូប ។ 

ចំពោះការផ្សាយនៃអង្គភាពសារព័រមានមួយចំនួនខាងលើ ត្រូវបានប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានលើកឡើងតាម missenger ថា ជារឿងមិនពិត  ដោយរថយន្តបង្ករខាងលើ គឺមិនមែនបែកកង់ហើយបានរេចង្កូតទៅបុកតូបនិងផ្ទះប្រជាពលរដ្ឋនោះ គឺមុននិងបុក កង់រថយន្តនៅធម្មតាទេ ។

ទាក់ទងនិងពាក្យ បញ្ចេញមតិពីប្រជាពលរដ្ឋខាងលើ អ្នកយកព័ត៌មានយើងបានបកស្រាយថា ការចេញផ្សាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺតាមរបាយការណ៍របស់កម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យនោះទេ ។

គួររំលឹកផងដែរ  ដោយយោងតាមការអះអាងបញ្ជាក់ពីសាច់ញាតិជនរងគ្រោះ ម្ចាស់រថយន្តបង្ករគឺឈ្មោះ មុន្នី ជាមន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់  ដែលគួរអោយសង្វេកនោះ គឺក្មេងស្រីម្នាក់ក្នុងចំណោមអ្នករងគ្រោះទាំង៥ខាងលើ មានអាយុ១២ឆ្នាំ រងគ្រោះដោយបាក់ជើងទាំង២ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្តនៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ នេះជាព័ត៌មានបឋម

Leave a Reply

Your email address will not be published. Required fields are marked *