ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យតេជោសែនសំរោង

ឧត្តរមានជ័យៈ  នៅព្រឹកនាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដម មាន ចាន់យ៉ាដា  អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យតេជោសែនសំរោង ក្នុងនោះក៏មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធសំខាន់ៗជារូបច្រើនទៀត ហើយកិច្ចដំណើរការប្រឡង ក៏ត្រូវបានប្រព្រឹត្តទៅព្រមៗគ្នា និងតាមពេលវេលា ដែលបានកំណត់ របស់ក្រសួងអប់រំយុវជន និងកីឡា នៅតាមមណ្ឌលប្រឡងនៃខេត្តឧត្ដរមានជ័យផងដែរ។

គួរបញ្ជាក់ថា សិស្សានុសិស្សដែលបានចូលរួមប្រឡងមានចំនួន១៧៥០នាក់។
ដោយបែកចែកជា០៣មណ្ឌលប្រឡង រួមមាន:
-មណ្ឌលប្រឡងវិទ្យាល័យតេជោសែនសំរោង
-មណ្ឌលប្រឡងវិទ្យាល័យហ៊ុន សែន ឧត្ដរមានជ័យ (អាគារខាងត្បូង)
-មណ្ឌលប្រឡងវិទ្យាល័យហ៊ុន សែន ឧត្ដរមានជ័យ (អាគារខាងលិច)


ចំពោះសិស្សដែលត្រូវប្រឡងមកពីតាមបណ្តាស្រុក ដូចជា អន្លង់វែង  ត្រពាំងប្រាសាទ បន្ទាយអំពិល និងចុងកាល់ ដែលមិនអាចត្រឡប់វិលល្ងាចបាន ឯកឧត្តម មាន ចាន់យ៉ាដា បានរៀបចំនូវកន្លែងស្នាក់នៅបណ្តោះអាសន្តក្នុងរយៈពេលប្រឡងនេះផងដែរ  ដោយរៀបចំក្នុងអគារនៃបរិវេណទីស្នាក់ការ ស.ស.យ.ក.ខេត្តឧត្តរមានជ័យ ដែលនៅក្នុងទីរួមខេត្ត និងក្បែរមណ្ឌលប្រឡងផងដែរ ដើម្បីបង្ករភាពងាយស្រួលដល់សិស្សក្នុងរដូវកាលប្រឡង និងកាត់បន្ថយនូវការចំណាយថវិការ ដោយមិនបាច់ចំណាយលុយជួលបន្ទប់ស្នាក់នៅ ដូចរដូវកាលមុនៗនោះទេ

និងជាពិសេសជាងនេះទៅទៀត ឯកឧត្តម មាន ចាន់យ៉ាដា ក៍បានឧបត្ថម្ភនូវថវិការផ្ទាល់ខ្លួនជូនដល់សិស្ស្គគ្រប់ៗគ្នាដែលកំពុងត្រូវមានវត្តមានប្រឡងនេះដោយម្នាក់ៗទទួលបានក្នុង១ថ្ងៃ២។នរៀល  ។ 
ក្នុងឱកាសនោះដែរ សិស្សានុសិស្សក៍ដូចជាអាណាព្យាបាលសិស្ស បានសម្តែងនូងសេចក្តីពេញចិត្តនិង ថ្លែងអំណរគុណដ៍ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដែលបានយកចិត្តទុកដាក់នូវសុខទុក្ខដល់បណ្តាសិស្សគ្រប់ៗគ្នា ៕

Leave a Reply

Your email address will not be published. Required fields are marked *