ឧត្តរមានជ័យៈ ក្នុងបរិវេណសួនច្បារបឹងស្នោមុខវេទិកាអុំទូកខេត្តឧត្តរមានជ័យ នៅព្រឹកនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍សហការជាមួយរដ្ឋបាលក្រុងសំរោង បានរៀបចំប្រារព្ធពិធីអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមអធិបតីភាពឯកឧត្ដម ស៊ឹម វុទ្ធា អភិបាលរង នៃគណៈអភិបាលខេត្ដឧត្តរមានជ័យ ដំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” (World Tourism Day 2024) ក្នុងគោលបំណងផ្សព្វផ្សាយនូវទស្សនៈទានថ្មីៗ និងចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍន៍ទេសចរណ៍ជុំវិញពិភពលោក ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយឆ្លើយតបនឹងនិន្នាការសាកលលោកថ្មីៗនាពេលបច្ចុប្បន្ន និងអនាគត ៕ ដោយ ពៅ ស្រីវេន









