សម្ពោធអគារ ថ្នាក់រៀនពហុជំនាញ និងសមិទ្ធផលនានា ដែលជាជំនួយ ដ៏ថ្លៃថ្លារបស់កងទ័ព រំដោះប្រជាជនចិន ជូនវិទ្យាស្ថាន នាយទាហានចម្រុះ

▪️ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា បានចូលរួមបើកសម្ពោធអគារថ្នាក់រៀនពហុជំនាញ និងសមិទ្ធផលនានា ដែលជាជំនួយដ៏ថ្លៃថ្លារបស់កងទ័ពរំដោះប្រជាជនចិន ជូនវិទ្យាស្ថាននាយទាហានចម្រុះ ។

▪️ក្នុងនោះដែរ ឯកឧត្តម ទៀ សីហាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងកងទ័ពរំដោះ ប្រជាជនចិន ដែលចូលរួមចំណែកជួយកសាងសមត្ថភាព របស់កងយោធពលខេមរភូមិន្ទ ដូចជាការទទួលយកកម្ម សិក្សានាយទាហាន ទៅបំពេញកម្មសិក្សានៅប្រទេសចិន ការកសាងមូលដ្ឋានហ្វឹកហ្វឺនដល់កងយោធពលខេមរភូមិន្ទ ជាក់ស្តែងបានជួយកសាងវិទ្យាស្ថាននាយទាហានចម្រុះតាំងពីទីតាំងនេះពុំទាន់មានអ្វីៗទាំងអស់ រហូតដល់ពេលនេះ មានហេដ្ឋារចនាសម្ព័ន្ធ អគារធំៗ សម្រាប់បម្រើការងាររបស់វិទ្យាស្ថាន និងបំពាក់គ្រឿងបំពាក់សម្ភារៈឧបទេសជាច្រើន ដែលធ្វើឱ្យវិទ្យាស្ថានមានលទ្ធភាព បណ្តុះបណ្តាលធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទបានជាច្រើនវគ្គ កន្លងមក ៕ កំពុងស្ពឺ ព្រឹកទី13 ខែធ្នូ ឆ្នាំ2024

Leave a Reply

Your email address will not be published. Required fields are marked *