ខេត្តឧត្តរមានជ័យ: នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤ កង កម្លាំងយោធាជួរមុខកម្ពុជា-ថៃ បានណាត់ជួបពិភ្សាគ្នាត្រង់ចំណុចដីចំការតាសុទ្ធ UA (៥៤៧១៥.៩៣៩៤៤ ) ស្ថិតក្នុង ភូមិចំបុីរួត សង្កាត់អូរស្មាច់ ក្រុង សំរោង ខេត្តឧត្តរមានជ័យ ។ លោកវរ:សេនីយ៍ឯក ឃួន ភារុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ បានប្រាប់បញ្ជាក់តាមទូរស័ព្ទថា : ភាគីកម្ពុជាមានចំនួន៣៥នាក់ ដឹកនាំដោយលោកវរ:សេនីយ៍ទោ ប្លង់ យូឡុង មេបញ្ជាការរងវរ:៧០២ និងថ្នាក់ដឹកនាំអាជ្ញាធររមូលដ្ឋាន ដោយមានលោក ឱក សាម៉េត អភិបាលរងក្រុងសំរោង ខេត្តឧត្តរមានជ័យ និងលោក មេភូមិរួតចំបុី តំណាងចៅសង្កាត់អូរស្មាច់ចូលរួមផងដែរ។ ចំណែកឯ ភាគីថៃមានយោធាឈុតខ្មៅចំនួន២៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ធី ភើមផុន មេបញ្ជាការវរ:សេនាធំលេខ២៦ ។ កិច្ចពិភាក្សាផ្តោតលើការចុះត្រួតពិនិត្យចំការដំឡូងមីរបស់ប្រជាពលរដ្ឋ ដែលបង្កើនផលក្នុងភូមិសាស្ត្រមិនទាន់ច្បាស់លាស់ ។ លោក ឃួន ភារុណ បានបញ្ជាក់ថា : ខាងភាគីថៃចង់អោយប្រជាពលរដ្ឋខ្មែរយើងដកដំឡូងមីចេញពីតំបន់នោះ និង ព្រមចេញលុយសងថ្លៃដំណាំ ។ តែខាងភាគីខ្មែរ ស្នើសុំពេលវេលាទុកអោយប្រជាពលរដ្ឋអាស្រ័យផលសិនរហូតដល់ថ្ងៃទី២៨ខែមីនាឆ្នាំ២០២៤ ។ ភាគីទាំងពីរ ( កម្ពុជា-ថៃ ) បានឯកភាពគ្នា មិនអនុញ្ញាតិអោយប្រជាពលរដ្ឋដាំដំណាំលើដីតំបន់នោះជាបន្តទៀតឡើយ ដោយយករបាយការណ៍នៃកិច្ចពិភាក្សាគ្នានេះ ជំរាបជូនថ្នាក់ដឹកនាំខាងលើ រៀងខ្លួនៗ ដើម្បីពិនិត្យសម្រេច ទើបជូនដំណឹងនៅពេលក្រោយទៀត ។ សូមបញ្ជាក់ថា: ប្រជាពលរដ្ឋខ្មែរ ដែលអាស្រ័យផលលើដីក្នុងភូមិសាស្ត្រមិនច្បាស់លាស់ មានចំនួនជាង១០គ្រួសារ នេះបើតាមកាបញ្ជាក់ពីលោក ទីន មេភូមិ រួតចំបុី បានប្រាប់ ៕
Related Posts
អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”គម្រប់ខួប១២ឆ្នាំ
ឧត្តរមានជ័យៈ នៅរសៀលនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ ដឹកនាំដោយឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ហោ ជិនវិរៈយុទ្ធ អភិបាលរងខេត្តតំណាង ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យបានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច…
ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ
ឧត្តរមានជ័យ សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងកូនអូរមួយ ស្ថិតក្នុងភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង ៣រសៀល នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៤ ។ ដោយយោងតាមកំណត់ហេតុរបស់កម្លាំងជំនាញប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអូរស្វាយ បានអោយដឹងថា ស្ត្រីរងគ្រោះឈ្មោះ អូន អាន អាយុ…
ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង០៨នាក់ដែលធ្វើសកម្មភាពអុកឡុកនៅក្នុងភូមិសាស្ត្រទំនប់បង្ហៀនៃក្រុងសំរោង ខេត្តឧត្តរមានជ័យ
ឧត្ដរមានជ័យៈ ក្មេងទំនើង៨នាក់ត្រូវបានឃាត់ខ្លួនជាបន្តរបន្ទាប់ ក្រោយពីធ្វើសកម្មភាពវាយតប់គ្នា បណ្តាលអោយមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៦:០០នាទី នៅចំណុចរមណីយដ្ឋានអូរទឹកចោល ស្ថិតក្នុងភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ។ ការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនក្មេងទំនើងទាំង០៨នាក់ខាងលើ គឺទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ …