ឧត្តរមានជ័យ ទីបញ្ជាការផ្នែកសឹករង
អន្លង់វែង តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្ររ ដែលជួបនូវគ្រោះមហន្តរាយពីធម្មជាតិ ដែលតែងតែយាយីមកលើប្រជាពលរដ្ឋមានទីលំនៅ តាមបន្ទាត់ព្រុំដែននាបណ្តោយភ្នំដងរែក ។
ជាក់ស្តែងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោកវរៈសេនីយ៍ត្រី រស់ សារួម មេបញ្ជាការនៃទីបញ្ជាការដ្ឋានផ្នែកសឹករងអន្លង់វែង រួមទាំងក្រុមការងារបានចុះចែកអំណោយមានដូចជាអង្ករ គ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនដល់ប្រជាពលរដ្ឋ១គ្រួសាដែលខ្វះខាត រស់នៅភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
បន្ទាប់ពីផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលទីទ័លក្ររ ជួបគ្រោះមហន្តរាយពីធម្មជាតិម្តងៗ ពួកគាត់សប្បាយចិត្តយ៉ាងខ្លាំង និងជូនពរសេចក្តីសុខគ្រប់ក្រុមគ្រួសារដល់ កម្លាំងប្រដាប់អាវុធទាំងអស់នៃទីបញ្ជាការសឹករង ស្រុកអន្លង់វែង ជាពិសេសលោក រស់ សារួម មេបញ្ជាការសឹករងអន្លង់វែង ដែលតែងតែចំណាយនិងចែករំលែកនូវថវិការ និងគ្រឿងឧបភោគបរិភោគ មួយចំនួនជាចំណែកនៃទីបញ្ជាការដ្ឋានសឹករងអន្លង់វែងផ្ទាល់ជូនពួកគាត់ ។