តាកែវ.ព្រឹកថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០២៤ នៅសាលប្រជុំស្នងការដ្ឋាន នគរបាលខេតតតាកែវ បានរៀបចំ
ពិធីបើកវគ្គបំប៉នជំនាញ ក្បួននីតិវិធីប្រតិបត្តិការ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោកដល់មន្ត្រី នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការស្ថាននគរបាលខេត្តតាកែវ ។ ពីធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍នឹងសណ្តាប់ធ្នាប់ សាធារណៈតំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហេង ចាន់ ធារី ប្រធាននាយកដ្ឋានចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ និងលោក ប៉ុន សំអុលឧត្តម ស្នងការរងផែនការងារ នគរបាលសណ្ដាប់ធ្នាប់ដំណាំដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ។