ល្បែងសុីសងមាន់ជល់ តាមអ៊ីនធឺណិត កំពុងដំណើរការ យ៉ាងស្ងាត់ស្ងៀម ក្នុងខេត្តតាកែវ ប្រហែលលោកស្នងការមិនដឹង

ខេត្តតាកែវ  ទីតាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញ មួយកន្លែងនៅភូមិហនុមាណ ឃុំក្រាំងធ្នង់  ស្រុកបាទី ខេត្តតាកែវ កំពុងដំណើរការដោយរលូនមិនមានរំខានដល់សមត្ថកិច្ចនគរបាលនៃស្នងការខេត្តឡើយ ។

តាមសម្តីអ្នកភូមិនិយាយថា ទីតាំងមួយកន្លែងនេះទំនងជាមានខ្នងបង្អែករឹងមាំទើបតែដំណើរការបានជាចំហរ។
ពួកគាត់បានខ្សិបបន្ថែមថា គេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងថ្នាក់ស្រុកចុះទៅមើលដែរ ប៉ុន្តែរពេលកម្លាំងនគរបាលនិងមន្ត្រីស្រុកចេញមកវិញ ល្បែងសុីសងមាន់អនឡាញខាងលើនៅតែបន្តរជាធម្មតា ។

ប្រជាពលរដ្ឋកំពុងតែកើតឆ្ងល់ថា  តើភូមិឃុំមានសុវត្ថភាព ដែលកម្លាំនសមត្ថកិច្ចនគរបាលតែងតែផ្សព្វផ្សាយកន្លងមក ហេតុអ្វីក៍នៅមានល្បែងស៊ីសងក្នុងមូលដ្ឋានយ៉ាងរលូនដូច្នេះ ។

ក្នុងករណីបើកល្បែងជល់មាន់អនឡាញខាងលើ  អ្នកយកព័ត៌មានយើងបានដាក់ជាសារសំណួរទៅឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ តាមប្រព័ន្ធ តេលេក្រាមផ្ទាល់របស់លោក ឯកឧត្តមបានតបជាសម្លេងមកថា  ចាំឯកឧត្តមសួរនាំទៅអធិការនគរបាលស្រុកបាទី  បើមានសកម្មភាពលេងល្បែងស៊ីសងប្រជុលមានអនឡាញមែន ឯឧត្តមនិងមានចំណាត់ការ

ល្បែងស៊ីសងប្រជល់មាន់អនឡាញខាងលើ ប្រជាពលរដ្ឋកំពុងរងចាំមើលនូវចំណាត់ការរបស់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ តើមានប្រសិទ្ធភាពដែរឬទេ ។

Leave a Reply

Your email address will not be published. Required fields are marked *