អនុលេខាធិការដ្ឋាន នៃសាលាដំបូងខេត្តឧត្តរមានជ័យម្នាក់ ត្រូវបានគេប្តឹងថា ឆបោកលុយ12000$  ក្នុងរឿងរត់ការដោះលែង អ្នកទោសរំលោភសម្លាប់ អោយរួចខ្លួននៅក្រៅឃុំបណ្តោះអាសន្ន

អ្នកមីង អុង ធើត អាយុ៦១ឆ្នាំ បច្ចុប្បន្រមានទីលំនៅក្នុងភូមិរលំវែង ឃុំក្រាំង  ស្រុកចុងកាល់  ខេត្តឧត្តរមានជ័យកំពុងរងភាពអយុត្តធ៌មក្នុងប្រពន្ធតុលាការខេត្តឧត្តរមានជ័យ ដោយសារតែមនុស្ស២នាក់  ទី១ឈ្មោះ ប្រាក់ សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ មានតួរនាទីជា អនុលេខាធិការដ្ឋាននៃសាលាដំបូងខេត្តឧត្តរមានជ័យ  និងទី២ឈ្មោះ អឿន សំអាត ភេទប្រុស រស់នៅភូមិ ឆ្អើប  សង្កាត់សំរោង  ក្រុង  សំរោង ខេត្តឧត្តរមានជ័យ

អ៊ុស្រី  អុង ធើត បានរៀបរាប់ក្នុងលិខិតសុំអន្តរាគមន៍ពី ឯឧត្តម កត្តិនីតិកោស បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលិខិតសុំអន្តរាគមន៍ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម ដោយមានខ្លឹមសាទាំងស្រុងថា

ឈ្មោះ អឿន សំអាត បានណែនាំអោយអ៊ុស្រី អុង ធើត យកលុយ12000$ ទៅអោយឈ្មោះ ប្រាក់ សំណាង ក្នុងបន្ទប់ធ្វើការរបស់ឈ្មោះ ប្រាក់ សំណាង ផ្ទាល់ នៅក្នុងសាលាដំបូងខេត្តឧត្តរមានជ័យ  ដោយសន្យាថា និងដោះលែងកូនប្រុសរបស់អ៊ុស្រី អុង ធើត ដែលជាជនល្មើស រំលោភសម្លាប់ អោយរួចខ្លួនក្រៅឃុំបណ្តោះអាសន្ន ដោយជនល្មើសបានប្រព្រឹតអំពើឃាតកម្មដោយរំលោភនិងសម្លាប់នារីម្នាក់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងបញ្ជូនទៅតុលាការខេត្តឧត្តរមានជ័យ ដោយសម្រេចកាត់ទោសអោយជនជាប៉ចោទ ជាប់គុកអស់មួយជីវិត ។

លុះអំឡុងខែសីហា ឆ្នាំ២០២២  ឈ្មោះ អឿន សំអាត បានលួងលោមបញ្ចុះបញ្ចូលអោយអ៊ុស្រីយកលុយ12000$ ទៅអោយឈ្មោះ ប្រាក់ សំណាង ដើម្បីជាថ្នូរក្នុងការរត់ការច្បាប់ក្នុងប្រពន្ធតុលាការខេត្តឧត្តរមានជ័យ ដើម្បីដោះលែងជនល្មើសអោយនៅក្រៅឃុំបណ្តោះអាសន្ន ក្នុងរយៈពេលទៅបីខែក្រោយ ។ តែរំលងបានបីខែ ប្រាំមួយខែ  មួយឆ្នាំ ពីរឆ្នាំ  នៅតែមិនទទួលបានលទ្ធផលដូចការសន្យានោះឡើយ ។
អ៊ុស្រីក៍បានទៅសាកសួរខាងរដ្ឋបាលនៃសាលាដំបូងខេត្តឧត្តរមានជ័យ ក៍បានដឹងថាកូនរបស់គាត់ត្រូវជាប់គុកអស់មួយជីវិត គឺមិនមានការដោះលែងនោះទេ ។
  ដោយដឹងថា ចាញ់បោកគេ អ៊ុស្រីក៍បានសម្រេចដាក់ពាក្យសុំអន្តរាគមន៍ពី ឯកឧត្តមកត្តិនីតិកោស បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម  និងមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមនានា  ។ 

បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមជាបន្តបន្ទាប់ អ៊ុស្រី អុង ធើត ក៍ទទួលការសន្យាប្រគល់លុយសំណងអោយរូបគាត់វិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលជាលុយរបស់ឈ្មោះ ប្រាក់ សំណាង ចំនួយ 5200$ តែអ៊ុស្រីមិនហ៊ានទួលយកនោះទេ ព្រោះសមីខ្លួនឈ្មោះ ប្រាក់ សំណាង  មិនមកប្រគល់ផ្ទាល់និងផ្តិតមេដៃទទួលស្គាល់ គឺមានតែឈ្មោះ អឿង សំអាត ប្រគល់ជំនួសតែប៉ុណ្ណោះ ។   (សម្លេង )

គួរបញ្ជាក់ដែរថា ឈ្មោះ ប្រាក សំណាង រូបនេះ  ធ្លាប់បានធ្វើរឿងខុសច្បាប់ជាច្រើនដងមកហើយក្នុងប្រព័ន្ធតុលាការខេត្តឧត្តរមានជ័យ ដោយមានការផ្សព្វផ្សាយជាបន្តរបន្ទាប់ក្នុងបណ្តាញសង្គម តែរហូតដល់ពេលនេះ មិនទាន់ឃើញច្បាប់អាចដាក់ទោសបាននៅឡើយទេ  ។ ប្រជាពលរដ្ឋក៍ដូចជាមហាជនកំពុងតែតាមដានមើលថា  តើច្បាប់អាចដាក់ទោសបុគ្គលឈ្មោះ ប្រាក់ សំណាង នេះបានដែរឫទេ នេះជាព័ត៌មានដំបូងសម្រាប់អង្គភាពគេហទំព័រ ព្រះច័ន្ទកម្ពុជា  អង្គភាពយើង និងចេញផ្សាយបន្ថែមទៀតបន្ទាប់ពីទទួបានព័ត៌មានលំអិតជាងនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *