……………………………………
ឧត្តរមានជ័យៈ ឯកឧត្តម សេង ផានី អនុរដ្ឋលេខាធិការក្រសួងរៀបំដែនដី នគរូបនីយកម្ម សំណង់និងសូរិយោដី អញ្ជើញជាគណៈអធិបតី ដោយមានវត្តមានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមមាន ចាន់យ៉ាដា អភិបាលខេត្ត បានអញើញក្នុងកម្មវិធីសន្មិបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើសទិសដៅការងារឆ្នាំ២០២៥របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរយោដីខេត្តឧត្តរមានជ័យនាថ្ងៃទី៣១តុលាឆ្នាំ២០២៤នេះ។
ក្នុងអង្គសន្មិបាតនាពេលនោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៌ណែនាំដល់មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណងនិងសូរិយោដីខេត្តធ្វើយ៉ាងណាត្រូវខិតខំយកចិត្តទុកដាក់បន្តឲ្យបានខ្ពស់ចំពោះការងារជំនាញរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតក្នុងការពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានលឿននិងឆាប់រហ័ស។
ជាមួយគ្នានោះដែរឯកឧត្តម សេង ផានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង និងសូរិយោដី តំណាងឲ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី បានមានប្រសាសន៌កោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការងាររបស់បងប្អូនកន្លងមកលើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាលក្រុង/ស្រុកមានភាពលឿននិងឆាប់រហ័ស។
ក្នុងអង្គសន្មិបាតនោះឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណងនិងសូរិយោដី បានណែនាំដល់មន្រ្តីជំនាញទាំងអស់ធ្វើយ៉ាងណាត្រូវខិតខំបំពេញការងារជំនាញនិងសហការជាមួយមន្រ្តីមូលដ្ឋានឲ្យបានល្អដើម្បីរួមគ្នាចំពោះការដោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់ឲ្យបានលឿននិងឆាប់រហ័សដើម្បីសម្រចការងារការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធនេះឲ្យបានចប់សព្វគ្រប់ទៅតាមផែនការដែលបានកំណត់នៅឆ្នាំ២០២៥នេះផងដែរ។