ប្រជាពលរដ្ឋក្នុងស្រុក បន្ទាយអំពិល កំពុងចោទប្រកាន់លោក សេង ចំរើន នាយករដ្ឋបាលស្រុកបន្ទាយអំពិល គៀបសង្កត់យកទ្រព្យពួកគាត់ ក្នុងករណីចងការប្រក់

ឧត្តរមានជ័យ៖ លោក សេង ចំរើន មានតួរនាទីជានាយករដ្ឋបាលស្រុកបន្ទាយអំពិល  នៃខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត ចំពោះករណីគៀបសង្កត់យកទ្រព្យ ពួកគាត់ក្នុងករណីចងការប្រាក់ដែនមានចុងការថ្លៃ ។

លោក  ឈឺន សំណាង អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ពត សឿត អាយុ ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិ ពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានបង្ហាញនូវក្រដាស់កិច្ចសន្យាចងការប្រាក់ពីឈ្មោះ សេង ចំរើន និងភរិយា  ដោយក្នុងខ្លឹមសារសសេរថា  ឈ្មោះ ឈឺន សំណាង និប្រពន្ធ បនាចងការប្រាក់ចំនួន ២០ ម៉ឺន បាត កាលពីថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០  ដោយតម្រូវអោយបង់ចុងការ ក្នុង១ថ្ងៃ ( ៧០បាត  ក្នុងចំនួនលុយដើម ១ម៉ឺនបាត ) ដូច្នេះលុយដើម២០ម៉ឺនបាត  ( តម្រូវអោយបង់ចុងការក្នុង១ថ្ងៃ  ១ពាន់៤រយបាត ) ។

ដោយឡែកពលរដ្ឋ៣គ្រួសារផ្សេងទៀត ក្នុងស្រុកតែមួយ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់បានចងការប្រាក់ពីឈ្មោះ សេង ចំរើន ជានាយករដ្ឋបាលស្រុកបន្ទាយអំពិល ខាងលើ គឺពួកគាត់ខ្លះខ្ចី៣០ម៉ឺន បាត និងខ្លះ ៤០ម៉ឺនបាត ដោយតម្រូវអោយបង់ការប្រាក់ ( ៧០បាត ក្នុ១ថ្ងៃ នៃលុយដើម១ម៉ឺនបាត ) ហើយ១០ថ្ងៃត្រូវឡើងការម្តង បើមិនដូច្នោះទេ លុយការក្លាយជាដើម ។  ហើយពួកគាត់បានបង់ចុងការអោយទៅឈ្មោះ សេង ចំរើន រហូតក្នុង១០ថ្ងៃបង់ម្តង អស់ពេលច្រើនឆ្នាំ  ដោយបង់រំលោះដើមផង និងចុងការផង  រហូតពេលនេះពួកគាត់អស់លទ្ធភាពបង់  ទើបសុំអោយឈ្មោះ សេង ចំរើន ទិញយកដីដែលដាក់បញ្ចាំក្នុងតម្លៃទីផ្សារ  តែឈ្មោះ សេង ចំរើន និងភរិយា មិនអោយតម្លៃតាមទីផ្សារនោះទេ  គឺបម្រុងយកដីនោះតែម្តង  តែពួកគាត់មិនព្រម  និងសុំអោយយកដីនោះទៅលក់អោយអ្នកផ្សេងតាមតម្លៃទីផ្សារ ដោយអាចសល់លុយខ្លះ តែឈ្មោះ សេង ចំរើន រៀបល្បិចជាមួយមន្ត្រីជំនាញ មិនអោយពួកគាត់លក់បាននោះទេ  ទើបពួកគាត់ផ្ទុះការតវ៉ា សុំអោយអាជ្ញាធរខេត្ត ក៍ដូចជាសម្តេចបវធិបតី ជួយរកយុត្តិធម៌ផង ៕

Leave a Reply

Your email address will not be published. Required fields are marked *