សៀមរាប លូរំដោះទឹក១ខ្សែរដែលមានទទឹង០,៦ម៉ែត្រ និងបណ្តោយ ៤០០ម៉ែត្រ ត្រូវបានរដ្ឋបាលសង្កាត់សាលាកម្រើក បើកការដ្ឋានសាងសង់ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះតទៅ ដែលគម្រោងសាងសង់នេះ ស្ថិតនៅចំណុចផ្លូវខាងកេីតតារាងបាល់ ជន្លង់ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្នុងសកម្មភាពកំពុងបើកការដ្ឋានសាងសង់លូរំដោះទឹកនេះដែរ គឺមានវត្តមានអញ្ជើញចូលរួមឧប្បត្ថម្ភបន្ថែមពី ឯកឧត្តម ជឹម ថេន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា និងលោក សាម ឡន ចៅសង្កាត់ សាលាកម្រើក ក្រុងបាទី ខេត្តសៀមរាប ។
.ដោយលូរំដោះទឹកនេះផងដែរគឺបានសហការជាមួយនឹងប្រជាពលរដ្ឋក្នុងភូមិ ជាសមូហភាព ដោយចូលរួមជាថវិការបស់ប្រជាពលរដ្ឋ១០០% សរុបអស់ចំនួន(សាមសិបមួយលានបីសែន ប្រាំមួយម៉ឺនរៀល ) ដោយក្នុងនោះឯកឧត្តម.ជឹម.ថេន.ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ.ហ៊ុន.សែន.ក៏បានចូលរួមជាថវិកាចំនួន ( បួនលានរៀល) ផងដែរ ក្នុងឱកាសនោះផងដែរ លោក.សាម ឡន ដែលជាចៅសង្កាត់ សាលាកំរើក.ក៍បានអោយដឹងថាដើម្បីជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ខាងរដ្ឋបាលសង្កាត់ក៍បានសន្យាផ្តល់នូវផ្លូវបេតុង១ខ្សែរប្រវែង៤០០ម៉ែត្រដែលកំពុងសាងសង់លូរំដោះទឹកនេះ ជូនពួកគាត់ដែលជាកញ្ចប់ថវិការមូលនិធិសង្កាត់ និងគ្រោងបើកការដ្ឋានសាងសង់នាពេលខាងមុខ
លោក សាម ឡន បន្តរថា អាជ្ញាធរសង្កាត់ក៌បានគ្រោងរៀបចំប្រព័ន្ធទឹកស្អាត និងបង្គោលអគ្កិសនីជូនដល់ពួកគាត់ផងដែរ
ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលសង្កាត់សាលាកំរើក និងក្នុងនាម ឯកឧត្តម ជឺម ថេន សូមអរគុណយ៉ាងក្រៃលែងចំពោះប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែលបានសហការយ៉ាងសកម្មក្នុងការចូលរួមថវិកាសាងសង់ប្រព័ន្ធលូរំដោះទឹក ដែលជាសម្បត្តិរួមសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទាំងអស់គ្នា៕