មន្ត្រីម្នាក់មានតួរនាទីជា អនុលេខាធិការដ្ឋាន នៃសាលាដំបូងខេត្តឧត្តរមានជ័យ និងបុរស់ម្នាក់ទៀត ត្រូវបានអ៊ុំស្រីម្នាក់ឈ្មោះ អុង ធើត អាយុ ៦១ឆ្នាំ រស់នៅភូមិ រលំវែង ឃុំ ក្រសាំង ស្រុក ចុងកាល់ ខេត្តឧត្តរមានជ័យ គាត់បានរៀបរាប់ថា អ្នកទាំង2នោះទី១ មានតួរនាទីជា អនុលេខាធិការដ្ឋាននៃសាលាដំបូងខេត្តឧត្តរមានជ័យ គឺឈ្មោះ ប្រាក់ សំណាង និងទី២ឈ្មោះ អឿន សំអាត ភេទប្រុស រស់នៅភូមិ ឆ្អើប សង្កាត់សំរោង ក្រុង សំរោង ខេត្តឧត្តរមានជ័យ។
អ៊ុំស្រី អុង ធើត បានបន្តរថា អ្នកទាំង២បានឃុបឃឹតបោកលុយគាត់អស់ 12000$ ហើយដោយកើតជាការចាញ់បោកអ្នកទាំង2ខាងលើនោះ គឺអញ្ចេះទេ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ កូនប្រុសរបស់គាត់បានម្នាក់ឈ្មោះ អឿម សាវី អាយុ ២៤ឆ្នាំ បានរំលោភនារីម្នាក់ ហើយសំលាប់ ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារអស់១ជីវិត ។
លុះដល់អំឡុងខែសីហា ឆ្នាំ២០២២ ក៍មានអ្នកស្គាល់គ្នាក្នុងភូមិបានណែនាំអោយស្គាល់ឈ្មោះ អឿង សំអាត ដែលអ្នកស្គាល់គ្នាខាងលើបានអះអាងថា ឈ្មោះ អឿន សំអាត នេះអាចជួយអោយជនល្មើសនៅក្រៅឃុំបាន ព្រោះឈ្មោះ អឿន សំអាត គាត់ស្គាល់អ្នកធំក្នុងតុលាការ និងធ្លាប់ជួយគេជោគជ័យ អស់៣ទៅ៤នាក់ហើយ ។
ដោយអ៊ុស្រី អុង ធើត គាត់មិនយល់ពីច្បាប់រំលោភសំលាប់មិនអាចដោះលែងបានទេ ហើយក៍គាត់មិនយល់ពាក្យថាឈ្មោះ អឿង សំអាត ធ្លាប់ជួយគេអស់៣ទៅ៤នាក់ មិនមែនជួយបានឯណា ដល់ចឹងទៅដោយហេតុតែទឹកចិត្តម្តាយស្រលាញ់កូន ក៍វិប លង់ស្នេហ៍ឈ្មោះ អឿងសំអាត ដោយអោយនាំទៅជួបអ្នកធំម្នាក់ ធ្វើការនៅតុលាការខេត្តឧត្តមានជ័យ ម្តាយហ្អើយពេលទៅដល់ស្មានតែអ្នកណា គឺលោក ប្រាក់ សំណាងសោះ ហើយអ្នកព័ត៌មានក៍ធ្លាប់ដឹងដែរថាលោក ប្រាក់សំណាង ម្នាក់នេះគាត់ជួយអស់ច្រើនករណីដែរ កន្លងមក និងក៍ធ្លាប់ប្រគល់លុយអោយគេវិញផងដែរ លុះថ្ងៃទីដល់អ៊ុស្រី អុង ធើត ត្រូវបានឈ្មោះ អឿន សំអាត នាំទៅបន្ទប់ផ្ទាល់របស់លោក ប្រាក់ សំណាង អ៊ុស្រី អុង ធើត បានសួរនាំរឿងអោយមានទំនុកចិត្ត ស្រាប់តែលោក ប្រាក់ សំណាង គាត់បញ្ចេញនូវថ្វីមាត់ ដែលពោពេញដោយមន្តស្នេហ៍ដែលគាត់ធ្លាប់សូត្របានសម្រេចកន្លងទៅ មកផ្លុំដាក់អ៊ុស្រី មានអីអុំស្រីលង់គ្រឹប ដាក៎លុយ១២០០០$ ភ្លាម (សំលេង អុង ធើត)។
ប្រគល់អោយលោក ប្រាក់ សំណាង ហើយ គាត់ក៍មកដេករង់ចាំដំណឹងល្អទទួលជនល្មើសដែលជាកូនមកផ្ទះវិញ ម្តាយអ្ហើយស្រាប់តែអ៊ុស្រី អុង ធើត យំទធាក់ដីតាមបណ្តាញសង្គមព័ត៌មាននានា អោយជួយផ្សាយ ព្រោះថាឈ្មោះ ប្រាក់ សំណាង និងឈ្មោះ អឿន សំអាត ឃុបឃឹតគ្នាបោកយកលុយគាត់បានសម្រេចហើយ និងសុំអន្តរាគមន៍ដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម ជួយរូបគាត់ផង ព្រោះលុយនោះចងការចងករ គេទេ ។
ហើយរហូតដល់ពេលនេះ មិនដឹងជាខាងតុលាការខេត្តឧត្តរមានជ័យចំណាត់ការយ៉ាងណាទេ តែឮមកថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ,២០២៤មិញៗនេះ មានការប្រគល់លុយរបស់លោក ប្រាក់ សំណាង ចំនួន៥២០០$អោយអ៊ុស្រី អុង ធើត វិញ តែតាមរយៈឈ្មោះ អឿង សំអាត នោះ គឺគ្មានវត្តមានលោក ប្រាក់ សំណាង ឡើយ ដល់ចឹងទៅអ៊ុស្រីមានហ៊ានយកឯណា គាត់ថា កាលគាត់ប្រគល់លុយគឺអោយប្រាក់ សំណាង ដល់ ប្រាក់សំណាង ប្រគល់លុយអោយវិញបែជាអត់វត្តមាន អាណាហ៊ានយក ក្រែងយកហើយពេលក្រោយគេធើបាបយើង គេសង្កត់យើងក្រោយវិញទៀត (សម្តីអ៊ំ) យីចំណាសនេះហើយខ្លាចគេសង្កត់ អោយគេសង្កត់ក៍សង្កត់ទៅ (គាត់ចង់មានន័យថា ខ្លាចគេលេងខ្លាស៊ីគោ ) បាទចឹងស្តាប់អ៊ុស្រីនិយាយបន្តរទៀត។ អង្គភាពព្រះច័ន្ទកម្ពុជា រងចាំការបងស្រាយគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ ទាក់ទងទូរស័ព្ទលេខ 071 555 0400 / 097 52 82 416