ឧត្តរមានជ័យ នៅវេលាម៉ោង08ព្រឹក ថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំធំនៃសាលាខេត្តឧត្តរមានជ័យ ។ ក្នុងនោះដែរក៍មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ែន កុសល អភិបាលខេត្តនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តគ្រប់រូប ប្រធានមន្ទីគ្រប់អង្គភាព កម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្ត អស់លោក លោកស្រីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ។ ក្នុងឱកាសនោះដែរ មាន ច័ន្ទយ៉ាដា បានថ្លែងលើកទឹកចិត្តនិងផ្តាំផ្ញើរដល់អភិបាលរងខេត្ត ដែលទើបឡើងកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តន៍ក្នុងតួរនាទីភារៈកិច្ចនិងការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយមនសិការ វិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានកិច្ចសហការល្អរ មានសាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើការអនុវត្តន៍ការងារក្នុងខណៈជួរអភិបាលខេត្ត អោយកាត់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរជំរុញការអនុវត្តន៍ កំណែរទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសការលើកកំពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវត្តន៍ខេត្ត ប្រកបដោយវិជ្ជមាន ដោយឆ្លើយតបសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយកាន់តែបានល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលផលច្រើនជាងមុន ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់រាជរដ្ឋាភិបាល គឺឆ្លុះកញ្ចក់ ងូតទឹ ដុះក្អែល ព្យាបាល និងវះកាត់ និងបាវវចនាពីរទៀតគឺ តែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយស្មារតីឯករាជ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងកោតសសើរនិងវាយតម្លៃខ្ពស់ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត ដែលបានចូលរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍គោលនយោបាយ និយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍន៍ខេត្ត អោយមានការរីកចំរើនគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសង្គមបានល្អប្រសើរ សំដៅលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររជូនប្រជាពលរដ្ឋ ៕ ពៅ ស្រីវេន