បាត់ដំបង នាព្រឹកថ្ងៃទី២៤-ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុំ ចាន់ថុល និងឯកឧត្តម តូច សុភក្ដី អនុប្រធានក្រុមការងារចុះមូលដ្ឋាន ជួយស្រុកកំរៀង និងជាសហប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំតាសែន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំតាសែន បានទទួលកាន់បិណ្ឌវេនទី៧ នៅវត្តគីរីសែនសុខ ហៅវត្តភ្នំ១៤៧ ស្ថិតក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នាក្នុងឱកាសនោះឯកឧត្តម អ៊ុំ ចាន់ថុល និងឯកឧត្តម តូច សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាសែន និងសមាជិកក្រុមការងារបានអញ្ជើញប្រគេនចង្ហាន់ ទយ្យវត្ថបច្ច័យ ប្រគេនព្រះសង្ឃ និងបានរាប់បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនជីដូនជីតា ញាតិការទាំង៧សណ្តានដែលបានចែកឋានពីលោកនេះទៅកាន់លោកខាងមុខ សូមទទួលបាននូវចំណែកបុណ្យស្មើៗគ្នា ពិសេសសូមរួចផុតចាកនូវទុក្ខសោកទាំងពួង និងសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកអ្នកដែលបានចែកឋាន សូមបានដល់នូវសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
បច្ច័យសរុបក្នុងកម្មពិធីបុណ្យកាន់បិណ្ឌនេះអស់ចំនួន 5.000.000 រៀល ក្នុងនោះរួមមាន :
-ចង្ហាន់ព្រះសង្ឃ ,ម្ហូបអាហារ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន៣ វត្ត ក្នុ1វត្ត 1.000.000 រៀលនិងបច្ច័យកសាងស្គរក្នុង1វត្ត ចំនួន 2.000.000 រៀលផងដែរ ៕