ឧត្តរមានជ័យ : នៅព្រឹកនាថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ លោក ងួន ទ្ធីរិទ្ធ ប្រធានគណ:កម្មាធិការបក្សស្រុក និងជាប្រធានយុវជនបក្សស្រុកអន្លង់វែង បានដឹកនាំអចិន្រ្ទៃយ៍បក្សស្រុក យុវជន ឃុំ ភូមិ បាននាំយកសំភារៈនិងអំណោយរបស់ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ដឧត្ដរមានជ័យ មកចូលរួមបុណ្យសព លោកឧត្តមសេនីយ៍ទោ ធឿង ធា នាយរងសេនាធិការភូមិភាគ៤ ដែលបានទទួលមរណៈភាពនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០និង៣០នាទី យប់ ស្ថិតនៅភូមិស្លែងព៍ណ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។
អំណោយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម នាំយកមកចូលរួមបុណ្យ ដោយលោក ងួន ទ្ធីរិទ្ធ សំភារៈចូលរួមមាន:
- ថវិកា១៨៦០០០០រៀល(មួយលានប្រាំបីសែន ប្រាំមួយម៉ឺនរៀល )
– អង្ករ០១ការ៉ុង ( ៥០kg)
– ទឹកសុទ្ធ៣០យួរ និងសម្ភារៈមួយចំនួន
សរុបថវិកា ៣២០០០០០រៀល(បីលានម្ភៃម៉ឺនរៀល