ឧត្តរមានជ័យ ៖ ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ បានធ្វើឡើងនៅព្រឹក នាថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២៤ នៅបរិវេណវិទ្យាល័យ អន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពលោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង លោក ថន កុត ប្រធានក្រុមប្រឹក្សាស្រុកអន្លង់វែង តំណាងមន្ទីអប់រំយុវជននិងកីឡា ខេត្តឧត្តរមានជ័យ ឧត្តមសេនីយ៍ត្រី ផៃ សុផាត នាយសេនាធិការ កងពលតូចថ្មើជើងលេខ៤១ អមដំណើរដោយលោក តឹក សារឿន មេបញ្ជាការនៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង លោកវរៈសេនីឯក ស៊ូ នៅ អធិការនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ព្រមទាំងវត្តមាន អស់លោក លោកស្រី មន្ត្រីជុំវិញស្រុក និងមានវត្តមានអញ្ជើញចូលរួមពីស្ថាបនធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនអាជីវករ អាណាព្យាបាលសិស្សចំនួន១៥០នាក់ គណៈទ្រទ្រង់សាលាចំនួន២នាក់ លោកគ្រូ អ្នកគ្រូ សរុបចំនួន៨២នាក់ សិស្សានុសិស្សទាំ៣កម្រិតចំនួន៧៥០នាក់ ។
ក្នុងឱកាសនោះ លោកស្រេង កុមារ នាយកវិទ្យាល័យ អន្លង់វែង បានធ្វើរបាយការណ៍ពីលទ្ធផលសិក្សារឆ្នាំ២០២៣-២០២៤ ដែលក្នុងនោះមានសិស្សានុសិស្សទទួលបាននិទ្ទេសAបានចំនួន០៤នាក់ ស្រី០១នាក់
រួមជាមួយសមិទ្ធផលថ្មីៗដែលបានយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូនាពេលកន្លងមក ដែលធ្វើអោយសោភ័ណ្ឌភាពសាលាកាន់តែល្អរប្រសើឡើង ។
ជាបន្ទាប់ លោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង បានអញ្ជើញជាកិត្តិយសឡើងអានសារលិខិត របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ព្រមទាំងមានប្រសាសន៍ កោតសសើរ ដល់លោកនាយក និងលោកគ្រូអ្នកគ្រូរ ដែលតែងតែខំប្រឹងប្រែង ដើម្បីឆ្ពោះទៅអភិវឌ្ឍន៍មូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតី និងក្រមសីលធម៌ខ្ពស់ ។
ជាពិសេសការសម្រេចបានសាលារៀនគំរូ និងចូលរួមអនុវត្តយុទ្ធនាការសាលារៀន ស្អាតគ្មានសំរាម និងស្នើស្ថាប័នអង្គភាពពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ សូមចូលរួមគាំទ្រ និង អភិវឌ្ឍវិស័យអប់រំកម្ពុជា រួមទាំងលោកឪពុក អ្នកម្តាយ និងអ្នកឤណា ព្យាបាលទាំងអស់ នៅទូទាំងប្រទេស សូមចូលរួមចំណែកឱ្យសកម្មខ្លាំងក្លា ដល់ការជួយអប់រំកូនចៅរបស់ខ្លួន។
ក្នុងកម្មវិធីនេះដែរ ក៏មានពិធីប្រគល់ប័ណ្ណសសើរ និងរង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA រួមជាមួយការជូនវត្ថុអនុស្សាវរីយ៍ ដល់លោកគ្រូចូលនិវត្តន៍ ហើយនិងចែករង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសល្អថ្នាក់ទី ៩ ហើយនិងសិស្សានុសិស្សនិទ្ទេស B បន្តរទៀត ដោយលោក ថន កុត និងលោក ស្រេង កុមារ ហើយក្នុងនោះដែរ កម្មវិធីនេះដំណើរការបានដោយមានការអញ្ជើញចូលរួម ថវិការ សម្ភាៈសិក្សា និងវត្ថុផ្សេងៗ ពីសំណាក់ភ្ញៀវកិត្តិយសផងដែរ ដោយសរុបរួម ជាថវិការ ៨ ៨០០ ០០០៛(ប្រាំបីលាន ប៉ែតសិបម៉ឺនរៀល )ប៊ិច ៣៩កំប៉ុង ខ្មៅដៃ១ដុំ សៀវភៅ១១១ដុំ បាល់ទះ៤គ្រាប់ ទឹកក្រូច៤កេះ និងទឹកសុទ្ធ១៥កេះ ដោយក្នុងនោះ លោក ងួន ទ្ធីរិទ្ធ ជួយឧបត្ថម្ភថវិការ ១៤០០០០០៛(មួយលានសែសិបម៉ឺនរៀល)រួមជាមួយសម្ភារៈសិក្សាមួយចំនួន ផងដែរ ៕ ស្រីមុំ គេហទំព័រព្រះច័ន្ទកម្ពុជា