ឧត្តរមានជ័យៈ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដាក់ចេញនូវវិធានការជាច្រើនចំណុច ដែលជាគន្លឹះសំខាន់ៗឲ្យមន្ត្រីនគរបាលអន្តោសប្រវេសន៏ ដែលឈរជើងនៅតាមមាត់ច្រកអន្តរជាតិទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវការចូលរួមប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការចូលរួមបង្ការបង្ក្រាបទប់ស្កាត់រាល់ការជួញដូរបទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែនខុសច្បាប់ជាដើម។
ចំណុចសំខាន់ៗខាងលើនេះ គឺបានលើកឡើងក្នុងពិធីប្រកាសតែងតាំងផ្ទេរមុខតំណែង នាយប៉ុស្តិ៏នគរបាលអន្តោប្រវេសន៏ច្រកទ្វារព្រំដែនអន្តរជាតិ ជាំសាងុាំ ដែលប្រព្រឹត្តធ្វើឡើងនៅព្រឹកនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ផ្សេងទៀត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៏ ឃុន សំបូរ អគ្គនាយរងអន្តោប្រវេសន៏តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៏ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍
ថ្លែងនៅក្នុងពិធីនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ឃុន សំបូរ ក៍បានមានប្រសាសន៏លើកឡើងផងដែរ ចំពោះកងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារ ព្រំដែនអន្តរជាតិជាំសាងុាំ គឺមានតួនាទីសំខាន់ណាស់ ជាពិសេសត្រួតពិនិត្យរាល់លិខិតឆ្លងដែន ការបោះត្រាលើឯកសារចេញចូល របស់ភ្ញៀវជាតិ អន្តរជាតិ និងចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេង។ ជាងនេះទៅទៀត ក្នុងនាមយើងជាមន្ត្រីនគរបាលអន្តោសប្រវេសន៏ ត្រូវចេះធ្វើការបង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធក៏ដូចជា ទប់ស្កាត់រាល់បទល្មើសលបលួចឆ្លងដែនពីសំណាក់ពលរដ្ឋ និងជនអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់។
សូមបញ្ជាក់ថា ការតែងតាំង និងផ្ទេរមុខតំណែងនេះផងដែរ គឺតម្រូវទៅលើលោកវរៈសេនីយ៍ឯក គឹម សុផាត ឡើងជានាយប៉ុស្តិ៍នគរបាលអន្តោសប្រវេសន៏ច្រកទ្វារព្រំដែនអន្តរជាតិជាំសាងាំ ជំនួសលោកឧត្តមសេនីយ៍ត្រី យូ សុធារិទ្ធ ជាអតីតនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ជាំសាងុាំចាស់ ដែលត្រូវបានផ្លាស់ផ្ទេរទៅកាន់មុខតំណែងកន្លែងផ្សេង។ ដោយ ពៅ ស្រីវេន